នៅពេលដែលអ្នកកំពុងរចនារូបភាពនៅលើ Adobe Photoshop អាចមាន Layer តិច ឬច្រើន ប៉ុន្តែនៅពេលដែលអ្នកចង់ធ្វើការរក្សារូបភាពនៅលើ Layer នីមួយនោះ អ្នកត្រូវលាក់ Layer ទាំងអស់ (បិទភ្នែក) ទុកតែ Layer ដែលអ្នកចង់រក្សាទុក ។ ដូច្នេះ ប្រសិនបើមាន Layer ច្រើន ត្រូវចំណាយពេលដើម្បីរក្សាទុក ប៉ុន្តែដើម្បីកាត់បន្ថយពេលក្នុងការរក្សា ទុក Layer នីមួយៗនោះ សូមអ្នកអនុវត្តន៍តាមរបៀបដូចខាងក្រោម ៖
Step 1 :
បន្ទាប់ពីអ្នកបានរចនារូបភាពមួយចប់ សូមចុច File » Scripts » Export Layer to Files
Step 2 :
ជ្រើសរើសទីតាំងសម្រាប់រក្សាទុករូបភាព និងឈ្មោះរបស់រូបភាព
ចំណាំ ៖ នៅត្រង់ Visible Layers Only ប្រសិនបើអ្នកធីក គឺ វាធ្វើការរក្សាទុកតែរូបភាពនៅលើ Layer ណាដែលបង្ហាញ (បើកភ្នែក) ។ តែបើសិនមិនធីកទេនោះ គឺវាធ្ចើការរក្សាទុករូបភាពគ្រប់ Layer ទាំងអស់ដែលមាននៅលើសន្លឹកកិច្ចការនោះ ៕