Save Layer នីមួយៗក្មុង Photoshop

នៅពេលដែលអ្នកកំពុងរចនារូបភាពនៅលើ Adobe Photoshop អាចមាន Layer តិច ឬ​ច្រើន ប៉ុន្តែនៅពេលដែលអ្នកចង់ធ្វើការរក្សារូបភាពនៅលើ Layer នីមួយនោះ អ្នកត្រូវ​លាក់ Layer ទាំងអស់ (បិទភ្នែក) ទុកតែ Layer ដែលអ្នកចង់រក្សាទុក ។​ ដូច្នេះ ប្រសិនបើ​មាន Layer ច្រើន ត្រូវចំណាយពេលដើម្បីរក្សាទុក ប៉ុន្តែដើម្បីកាត់បន្ថយពេលក្នុងការរក្សា​ ទុក Layer នីមួយៗនោះ សូមអ្នកអនុវត្តន៍តាមរបៀបដូចខាងក្រោម ៖

 

Step 1 :

បន្ទាប់ពីអ្នកបានរចនារូបភាពមួយចប់ សូមចុច​ File » Scripts » Export Layer to Files

 

Step 2 :

ជ្រើសរើសទីតាំងសម្រាប់រក្សាទុករូបភាព និងឈ្មោះរបស់រូបភាព

 

ចំណាំ ៖ នៅត្រង់ Visible Layers Only ប្រសិនបើអ្នកធីក គឺ  វាធ្វើការរក្សាទុកតែរូប​ភាពនៅលើ Layer ណាដែលបង្ហាញ (បើកភ្នែក) ។ តែបើសិនមិនធីកទេនោះ គឺវាធ្ចើ​ការ​រក្សាទុករូបភាពគ្រប់ Layer ទាំងអស់ដែលមាននៅលើសន្លឹកកិច្ចការនោះ ៕

បញ្ចេញមតិ